Saturday, August 27, 2011

ពុម្ព​អក្សរ​ហនុមាន​ថ្មី

ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត​នេះ ពុម្ព​អក្សរ​ហនុមាន (Hanuman) នៅ​ក្នុង Google Web Fonts ត្រូវ​បាន​ដំឡើង​កំណែ​ទី​២។
ក្នុង​កំណែ​ថ្មី​នេះ ខ្ញុំ​បាន​កែ​កំហុស​ខ្លះៗ នៅ​ក្នុង Android 3.1+ និង​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន ដូច​ជា​ពាក្យ ញ៉ាំ បញ្ឈរ វិទ្យុ ជា​ដើម។ ហើយ​កំណែ​ថ្មី​នេះ​ក៏​លែង​មាន​បញ្ហា​ជា​មួយ iOS ទៀត​ដែរ។

ពុម្ព​អក្សរ​ហនុមាន​ថ្មី​ដែល​ប្រើ​សាកល្បង​ក្នុង​ក្ដារ​អេឡិចត្រូនិក Motorola Xoom Android 3.2។

ក្នុង iPhone 4G។

ដំណើរការ​លឿន​ជាង​មុន។