Wednesday, August 15, 2012

Jelly Bean សម្រាប់​​ទូរស័ព្ទ Samsung Galaxy S3 នឹង​មាន​ក្នុង​ពេល​ឆាប់ៗ

នេះ​ជា​ព័ត៌មាន​បាន​មក​ពី​ប្រភព​ផ្សេងៗ ដូច​ជា​គេហទំព័រ ​នេះ បញ្ជាក់​ថា​នឹង​មាន​នៅ​ថ្ងៃ​ទី​២៩ សីហា ខាង​មុខ​នេះ។

ចំណុច​ពិសេស​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android កំណែ​នេះ គឺ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ៕


Tuesday, July 10, 2012

សកម្មភាព​ផលិត​ណែម​សាច់​ត្រី​នៅ​បាត់ដំបង

អ្នក​ភូមិ​ព្រែក​ខ្ពប អង្គុយ​ចិត​សំបក​រំដេង សម្រាប់​ផ្សំ​គ្រឿង​ធ្វើ​ណែម។

អាន​បន្ត


កាសែត ខ្មែរ​ដេលី

នេះ​ជា​កាសែត​ចិន​បោះពុម្ព​ជា​ភាសា​ខ្មែរ។ ហើយ​ក៏​ជា​កាសែត​ដែល​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ១០០%៕

Monday, July 9, 2012

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​ដើម​ឈើ

ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​រុក្ខ​ទិវា លើក​ទី​២២ នា​ខេត្ត​សៀមរាប។

អានបន្ត


Thursday, June 28, 2012

មើល Android 4.1 Jelly Bean

ទ្រង់ទ្រាយ​មិន​មិន​ខុស​ពី ICS ប៉ុន្មាន

ប៉ុន្តែ​គ្រាប់​បើ​ជាង។ អក្សរ​ខ្មែរ​បង្ហាញ​ត្រឹម​ត្រូវ​គ្រប់​ទី​កន្លែង


កម្មវិធី​ស្ដាប់​ចម្រៀង (Sdab) បង្កើត​ឡើង​ប្រហែល​សម្រាប់​តែ Android កំណែ​នេះ​តទៅ​មុខ។


Monday, June 11, 2012

កម្មវិធី​ស្ដាប់​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី កំណែ​ថ្មី សម្រាប់​ទូរស័ព្ទ Android


ដើម្បី​ដំឡើង​កម្មវិធី សូម​ចូល​ទៅ​កាន់ Play Store រួច​វាយ​ពាក្យ​គន្លឹះ RFA Khmer។ រើស​យក​កម្មវិធី​ឈ្មោះ RFA Khmer (Listening)។

What's in this version:

1. Fix audio focus when receive a call.
2. Fore close when exit app.
3. No longer support Android 1.6 and 2.1.
4. Better Ice Cream Sandwich theme support

Sunday, March 25, 2012

កម្មវិធី​ស្ដាប់​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី

នេះ​ជា​កម្មវិធី​សម្រាប់​ទូរស័ព្ទ Android។ លោក​អ្នក​ដែល​ប្រើ​ទូរស័ព្ទ​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android គ្រប់​កំណែ សុទ្ធ​តែ​អាច​ដំឡើង​កម្មវិធី​នេះ​បាន សម្រាប់​ស្ដាប់​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី។

ដើម្បី​ដំឡើង​កម្មវិធី សូម​ចូល​ទៅ​កាន់ Play Store រួច​វាយ​ពាក្យ​គន្លឹះ RFA Khmer។ រើស​យក​កម្មវិធី​ឈ្មោះ RFA Khmer (Listening)។ មើល​រូបភាព៖

ប្រសិន​បើ​លោក​អ្នក​រក​មិន​ឃើញ​នៅ​លើ Play Store សូម​ទាញ​យក​នៅទីនេះ

Sunday, February 12, 2012

ជួយ​ផ្សាយ​ពាណិជ្ជកម្ម​គេ​មួយ

Optimus Black – P970 ជិត​មានភាសារ​ខ្មែរ​ផ្លូវការ​ហើយ

ព័ត៌មាន​ពិស្ដារ៖ http://www.cambodroid.com

Tuesday, January 31, 2012

កម្មវិធី​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​របស់ Samsung

ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​របស់​ក្រុមហ៊ុន Samsung មួយ​ចំនួន​មាន​លក្ខណៈ FlipFont ដែល​អនុញ្ញាត​ឲ្យ​យើង​បន្ថែម​ពុម្ព​អក្សរ​ដោយ​ពុំ​ចាំ​បាច់​រូត (root)។ ដូច្នោះ​ហើយ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ ទៅ​ដំឡើង​ដើម្បី​អាន​ព័ត៌មាន​ភាសា​ខ្មែរ សរសេរ​សារ​ជា​ខ្មែរ។

កម្មវិធី​នេះ​បាន​សាកល្បង​នៅ​លើ Samsung Galaxy Tab 7.7, Galaxy 7.0 Plus និង Galaxy Tab 10.1។

ទាញ​យក

ក្រោយ​ពេល​ទាញ​យក​រួច ចម្លង​យក​ទៅ​ដាក់​ក្នុង​ទូរស័ព្ទ ឬ SDCard។ ហើយ​ធ្វើ​ការ​ដំឡើង​ធម្មតា។ ប៉ុន្តែ​ត្រូវ​ចូល​ទៅ Setting->Application រើស​យក unknown sources ជា​មុន​សិន។

របៀប​ប្រើ៖

១-លោក​អ្នក​ត្រូវ​មាន​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​របស់ Samsung ដែល​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ Android 3.1 ឡើង​ទៅ។
២-ចូល​ទៅ Settings->Display->Font style។
៣-រើស​ពុម្ព​អក្សរ “Khmer”។
៤-បិទ​ម៉ាស៊ីន រួច​បើក​ឡើង​វិញ។
៥-សាកល្បង​ចូល​ទៅ​គេហទំព័រ​នេះ http://khnews.info/testing.html
៦-ដើម្បី​សរសេរ​ខ្មែរ​បាន លោក​អ្នក​អាច​ស្វែង​រក​ក្ដារ​ចុច​នៅ​លើ Android Market ដែល​មាន Phum Keyboard ឬ MultiLing Keyboard។

កំណត់​ចំណាំ៖

អក្សរ​ខ្មែរ​បង្ហាញ​ត្រឹម​ត្រូវ​តែ​នៅ​ក្នុង​កម្មវិធី​រុករក (web browser) នៅ​លើ Android ពី​កំណែ 3.1 ដល់ 4.03។

រូបភាព៖

Read more..

-YouTube Downloader for Android phones
-How to root Galaxy Note 2
-How to install Android 4.4 on Galaxy Note 2
-Galaxy Note 3 & Galaxy S4 Android 4.4 KitKat Updates Confirmed

Today music