Tuesday, February 11, 2014

អក្សរ​សរសេរ​ដៃ​នៅ​ពេទ្យ​កុមារ​ជាតិ

អក្សរ​ខ្មែរ​ដែល​ប្រើ​នៅ​ប្រទេស​ថៃ

(Source:http://www.facebook.com/sumedhi)

បង្កប់​ពុម្ព​អក្សរ​ក្នុង Blogspot

ដើម្បី​ឲ្យ​អក្សរ​ខ្មែរ​បង្ហាញ​បាន​នៅ​លើ​កម្មវិធី​រុករក (browser) ភាគ​ច្រើន អ្នក​បង្កើត​គេហទំព័រ​តែងតែ​ចម្លង​កូដ​បង្កប់​ពុម្ព​អក្សរ​ពី google.com/webfonts។ នេះ​ជា​មធ្យោបាយ​មាន​លក្ខណៈ​ងាយ​ស្រួល​មួយ។

តែ​សម្រាប់​អ្នក​ប្រើប្រាស់ blogspot កាន់​តែ​ងាយស្រួល​ទៅ​ទៀត ដោយសារ​ក្រុមហ៊ុន Google បាន​ដាក់​បង្កប់​ពុម្ព​អក្សរ​ហនុមាន (Hanuman) សម្រាប់​ភាសា​ខ្មែរ​រួច​ស្រេច។ អ្នក​ប្រើប្រាស់​គ្រាន់​តែ​ចុច​រើស​យក​តែ​ប៉ុណ្ណោះ ដោយ​ពុំ​ចាំបាច់​ប៉ះពាល់​ដល់​ការងារ​សរសេរ​កូដ​ទៀត​ទេ។

ដើម្បី​ប្រើប្រាស់​ពុម្ព​អក្សរ​បង្កប់​ក្នុង blogspot សូម​អនុវត្ត​ជំហាន​មួយ​ចំនួន៖

១-ចូល blogger.com ហើយ រើស​យក Template → Customize

២-ចុច Advanced នឹង​ឃើញ​កន្លែង​រើស​ពុម្ព​អក្សរ

៣-រួច​រាល់​ហើយ​ចុច Apply to Blog បន្ទាប់​មក​ចុច Back to Blogger ជា​ការ​បញ្ចប់៕


ភាសា​ខ្មែរ​ក្នុង Photoshop CS6

ប្រើ​អក្សរ​ហនុមាន​ដូច​ជា​គ្មាន​បញ្ហា។ ប៉ុន្តែ​ត្រូវ​ចូល​ទៅ

Type → Penals → Paragraph Penal

រួច​រើស​យក​សញ្ញា​កថាខណ្ឌ​នៅ​ខាង​ឆ្វេង។ ចំណែក​ខាង​ស្ដាំ​គឺ​សម្រាប់​ភាសា​អារ៉ាប់៕


កម្មវិធី​ស្ដាប់​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​សម្រាប់ Windows Phone 7

លោក​អ្នក​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ Windows Phone ដូច​ជា​ប្រភេទ HD7, HTC Radar ឬ​ក្រុម​ទូរស័ព្ទ Nokia Lumia អាច​ស្វែង​រក​កម្មវិធី​ស្ដាប់​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នៅ​លើ Marketplace ដោយ​វាយ​ពាក្យ​គន្លឹះ RFA ឬ Khmer ក្នុង​ប្រអប់​ស្វែងរក។

រូបភាព​ខាង​ក្រោម​ជា​កំណែ​ទី​១។ ប្រសិន​បើ​លោក​អ្នក​មាន​បញ្ហា​ក្នុង​ការ​ស្ដាប់​សូម​ទាក់​ទង khmerweb@rfa.org។


កម្មវិធីស្ដាប់វិទ្យុអាស៊ីសេរីពិសេសសម្រាប់រយៈពេលបោះឆ្នោត

នេះជាកម្មវិធីសម្រាប់ទូរស័ព្ទ Android។ មានបន្ថែមការផ្សាយផ្ទល់ពិសេសមួយម៉ោង ពីម៉ោង ៦:៣០ - ៧:៣០ ល្ងាច ម៉ោងនៅកម្ពុជា។

លោកអ្នកនាងអាចទាញយកនៅទីនេះ

គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ស្វែង​រក​តាម​រយៈ google.com

ឧទាហរណ៍​ចង់​ស្វែង​រក​ព័ត៌មាន​អំពី សម្ដេច​​ព្រះ​​មហា​​សុមេធាធិបតី ជួន ណាត យើង​សរសេរ​ព្រះ​នាម​ព្រះ​អង្គ ឬ​ព្រះ​នាម​ដាក់​ក្នុង​សញ្ញា " " ដូច​ជា "ជួន ណាត" ក្នុង​ប្រអប់​ស្វែង​រក​នៃ​ទំព័រ google.com យើង​នឹង​ទទួល​បាន​ព័ត៌មាន​ទូទៅ​នៅ​ក្នុង​គេហ​ទំព័រ​ជា​ច្រើន។

ប៉ុន្តែ​បើ​ចង់​រក​ព័ត៌មាន​និយាយ​តែ​អំពី​ជីវប្រវត្តិ​របស់​ព្រះអង្គ គឺ​ថែម​អក្សរ wiki បន្ទាប់​ពី​ព្រះ​នាម។

បើ​ចង់​ស្វែង​រក​ព័ត៌មាន​អំពី​ព្រះ​អង្គ​ក្នុង​តំបន់​បណ្តាញ​ណា​មួយ ថែម site: + តំបន់​បណ្ដាញ។ ដូចជា "ជួន ណាត site:rfa.org" សម្រាប់​រក​តែ​នៅ​ក្នុង​តំបន់​បណ្ដាញ​វិទ្យុ​អាស៊ី​សេរី​ជា​ដើម។