Tuesday, February 11, 2014

បង្កប់​ពុម្ព​អក្សរ​ក្នុង Blogspot

ដើម្បី​ឲ្យ​អក្សរ​ខ្មែរ​បង្ហាញ​បាន​នៅ​លើ​កម្មវិធី​រុករក (browser) ភាគ​ច្រើន អ្នក​បង្កើត​គេហទំព័រ​តែងតែ​ចម្លង​កូដ​បង្កប់​ពុម្ព​អក្សរ​ពី google.com/webfonts។ នេះ​ជា​មធ្យោបាយ​មាន​លក្ខណៈ​ងាយ​ស្រួល​មួយ។

តែ​សម្រាប់​អ្នក​ប្រើប្រាស់ blogspot កាន់​តែ​ងាយស្រួល​ទៅ​ទៀត ដោយសារ​ក្រុមហ៊ុន Google បាន​ដាក់​បង្កប់​ពុម្ព​អក្សរ​ហនុមាន (Hanuman) សម្រាប់​ភាសា​ខ្មែរ​រួច​ស្រេច។ អ្នក​ប្រើប្រាស់​គ្រាន់​តែ​ចុច​រើស​យក​តែ​ប៉ុណ្ណោះ ដោយ​ពុំ​ចាំបាច់​ប៉ះពាល់​ដល់​ការងារ​សរសេរ​កូដ​ទៀត​ទេ។

ដើម្បី​ប្រើប្រាស់​ពុម្ព​អក្សរ​បង្កប់​ក្នុង blogspot សូម​អនុវត្ត​ជំហាន​មួយ​ចំនួន៖

១-ចូល blogger.com ហើយ រើស​យក Template → Customize

២-ចុច Advanced នឹង​ឃើញ​កន្លែង​រើស​ពុម្ព​អក្សរ

៣-រួច​រាល់​ហើយ​ចុច Apply to Blog បន្ទាប់​មក​ចុច Back to Blogger ជា​ការ​បញ្ចប់៕


No comments:

Post a Comment